លក្ខណៈ​គូថ​ខ្ចៅ​ដៃ ឬ​ក្រយ៉ៅ​ដៃ បង្ហាញ​ពី​សំណាង​ល្អ ឬ​មិន​ល្អ​​របស់​អ្នក

តើ​អ្នក​មាន​ក្រយ៉ៅ​ដៃ​ចំនួន​ប៉ុន្មាន? ហើយ​មាន​អត្ថន័យ​យ៉ាង​ណា​ដែរ?

គូថ​ខ្ចៅ​ដៃ ឬ​គេ​ហៅថា ក្រយ៉ៅ​ដៃ​នេះ គ្រប់​មនុស្ស​ប្រុស​ស្រី​ទាំង​អស់​គឺ​តែង​តែ​មាន គ្រាន់​តែ​អ្នក​ខ្លះ​មាន​តិច និង​អ្នក​ខ្លះ​មាន​ច្រើន។ ចំពោះ​ចំនួន​គូថ​ខ្ចៅ​នេះ​ដែរ ចាស់ៗ​បុរាណ​លោក​បាន​កំណត់​ទុក​នូវ​ការ​ទស្សន៍​ទាយ​មួយ ដោយ​សម្គាល់​តៗ​គ្នា​ពី​បុរាណ​មក។



– ម្រាម​ដៃ​ទាំង​១០៖ បើ​មាន​គូថ​ខ្ចៅ​គ្រប់​ទាំង​១០ ទាយ​ថា អ្នកជាបុគ្គលដ៏ប្រសើរ​ណាស់ហោង ហើយជាអ្នកមានកុសល្យផល​បុណ្យពីជាតិមុនច្រើនអណេក ។
– ម្រាម​ដៃណា១ ៖ បើមានគូថខ្ចៅត្រង់ចុងម្រាមណាមួយនៃម្រានទាំង១០ ក៏ទាយថា​ល្អដែរ ហើយនៅថ្ងៃអនាគត អ្នកនឹង​មាន​ទ្រព្យសម្បតិ្ត​ច្រើនហូរហៀរ ។
– ម្រាមដៃ​២៖ បើអ្នកមានគូថខ្ចៅនៅលើចុងម្រាម ២ ក្នុងចំណោមម្រាមទាំង១០ ទាយ​ថា អ្នកជាមនុស្សហត់នឿយ​ច្រើន ហើយ​ជា​អ្នក​ចូល​ចិត្ត​ដើរហើរ មិនចូលចិត្តការគៀបសង្កត់ ពេញចិត្តខ្លាំងនឹងជីវិតឯករាជ្យ ។
– ម្រាមដៃ​៣ ឬ ៥៖ បើក្នុងចំណោមម្រាមដៃទាំង ១០ របស់អ្នក មានម្រាមដៃ ៣ ឬ ៥ មានរូបគូថខ្ចៅនៅលើម្រាមខាងចុង ទាយ​ថា ជីវិតរបស់អ្នកល្អ តែមិនច្រើនណាស់ណាទេ ពោលគឺ ​តិច​តួចប៉ុណ្ណោះ អ្វីដែលដែលអ្នកសាងច្រើនទទួលបានផលអាក្រក់​ច្រើន​ជាង អ្នកគួរណាសាងកុសល្យឲ្យបានច្រើន ដើម្បីលុបលាងបាបកម្មពីអតីតជាតិរបស់អ្នក ។
– ម្រាមដៃ ​៦ ឬ ៧៖ បើម្រាមដៃអ្នកមានរូបគូថខ្ចៅ ពី៦ ទៅ៧ ម្រាម គឺទាយថាមិន​ល្អ​ឡើយ ។ ប៉ុន្តែមិនមែនមានន័យថាអ្នកមិនអាចធ្វើកិច្ចការងារអ្វីបានសម្រេចឡើយ គ្រាន់តែអ្នក យ៉ាប់យ៉ឺនជាងអ្នកដទៃ ហើយបរាជ័យច្រើនដងជាងអ្នកដទៃប៉ុណ្ណោះ ។ ហេតុនេះហើយ មានតែការសាងបុណ្យកុសល្យទេ ទើបអាចលាងជម្រះនូវរឿងអបមង្គលទាំងនោះបាន ។
– ម្រាមដៃ ៨៖ បើអ្នកមានគូថខ្ចៅនៅម្រាមដល់ទៅ ៨ ម្រាម ទាយថា អ្នកគឺជាមនុស្សគ្រាន់​បើ ហើយអ្នកដឹកនាំមនុស្សដទៃដើម្បីសម្រេចគោលដៅជោគជ័យណាមួយ នាថ្ងៃមុខ ។
– ចុងក្រោយនេះ ម្រាមដៃ ៩៖ បើអ្នកមានគូថខ្ចៅនៅនឹងម្រាមដៃដល់ទៅ ៩ គឺទាយថា ជីវិតរបស់អ្នក គឺ​ល្អ​ណាស់ហោង អ្នកមិនចាំបារម្ភអំពីរឿងដែលកើតឡើងក្នុងខ្សែជីវិតរបស់អ្នកទេ ពោលគឺរឿងគ្រប់យ៉ាងដែលកើតឡើងគ្រាន់តែជាមេរៀនដឹកនាំអ្នកទៅរកភាពជោគជ័យតែ ប៉ុណ្ណោះ ។
ប្រសិនបើ​អ្នក​មាន​ក្រយ៉ៅដៃ​គូថខ្ចៅ ខុស​ពី​តម្រា​នេះ លោក​អ្នកអាចចាត់​ទុក​ថា​​ស្ថានភាពជីវិតរបស់អ្នកមានសភាព មធ្យម ។

រក្សាសិទ្ធិដោយ: Moha Sneha

Comments