ស្គាល់​ត្រឹម​ថ្ងៃ​កំណើត អាច​ដឹង​ថា​អ្នក ជា​មនុស្ស​បែប​ណា​!

មនុស្ស​ជាច្រើន​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា ថ្ងៃ​កំណើត​របស់​ពួកគេ អាច​បង្ហាញ​ឲ្យ​ឃើញ​ពី បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ​បាន។
ខាង​ក្រោម​នេះ គឺ​ជា​ការ​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក ដោយ​ផ្អែក​លើ​ថ្ងៃ​ដែល​អ្នក​បាន​កើត តែ​មិន​គិត​ពី​ខែ ឬ​ឆ្នាំ​​កំណើត​របស់​អ្នក​ឡើយ។

មនុស្ស​ដែល​កើត​នៅ​ថ្ងៃ​ទី ០១, ១១, ២១ និង ៣១
  • អ្នក​មាន​ទេពកោសល្យ​ខ្លាំង ចំពោះ​ការ​ដឹក​នាំ តាំង​ពី​កំណើត
  • អ្នក​បង្កើត​មិត្តភាព យ៉ាង​ងាយ​ស្រួល និង​ឆាប់​រហ័ស
  • អ្នក​តែងតែ​ជួយ​នរណា​ម្នាក់ ដោយ​គ្មាន​គិត​ម្ដង​ណា​ឡើយ

មនុស្ស​ដែល​កើត​នៅ​ថ្ងៃ​ទី ០២, ០៦, ១៥ និង ៣០
  • អ្នក​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​បំផុត នៅ​ក្នុង​ក្រុម​របស់​អ្នក
  • អ្នក​ចូលចិត្ត​ពិភព​សិល្បៈ និង​វប្បធម៌
  • អ្នក​សម្លឹង​មើល​គ្រប់​ជ្រុង​ជ្រោយ ដើម្បី​ទទួល​បាន​នូវ​អ្វី​មួយ​ដែល​ល្អ

មនុស្ស​ដែល​កើត​នៅ​ថ្ងៃ​ទី ០៣, ០៨, ១៧, ២៣ និង ២៧
  • អ្នក​ជា​មនុស្ស​ដែល​មាន​ហេតុផល និង​ពូកែ​ដោះស្រាយ​បញ្ហា
  • អ្នក​ដឹង​ខុស ដឹង​ត្រូវ យ៉ាង​ច្បាស់​លាស់
  • អ្នក​តែងតែ​ដោះស្រាយ​បញ្ហា ដោយ​ប្រើ​ហេតុផល​សមរម្យ

មនុស្ស​ដែល​កើត​នៅ​ថ្ងៃ​ទី ០៤, ០៧, ១៦, និង ២៩
  • អ្នក​ប្រហែល​ជា​មនុស្ស​ដែល​ចូលចិត្ត​ផ្សង​ព្រេង​បំផុត នៅ​ក្នុង​ចំណោម​មិត្តភ័ក្ដិ​របស់​អ្នក
  • អ្នក​ចាប់​យក​ឱកាស​ដើម្បី​ស្វែង​រក​អ្វី​ដែល​ថ្មី (មនុស្ស ឬ​ទីកន្លែង)
  • អ្នក​គិត​ថា អ្នក​មាន​សិទ្ធិ​ធ្វើ​អ្វី​មួយ ដោយ​មិន​ចាំ​បាច់​ស្ដាប់​អ្នក​ដទៃ

មនុស្ស​ដែល​កើត​នៅ​ថ្ងៃ​ទី ០៥, ១២, ១៨ និង ២៥
  • អ្នក​ជា​មនុស្ស​ដែល​ស្ដាប់​តាម​គ្រួសារ
  • អ្នក​យក​ចិត្ត​ទុក​ដាក់ ចំពោះ​មនុស្ស​ជា​ទី​ស្រលាញ់ ទោះ​បី​ជា​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ពួក​គេ​ក៏​ដោយ
  • អ្នក​ស្រលាញ់​មិត្តភ័ក្ដិ ដូច​ជា​សមាជិក​ក្រុម​គ្រួសារ

មនុស្ស​ដែល​កើត​នៅ​ថ្ងៃ​ទី ១០, ១៣, ១៩, ២២ និង ២៦
  • អ្នក​ជា​មនុស្ស​ដែល​ទាក់ទាញ ហើយ​តែង​ទទួល​បាន​ការ​កោត​សរសើរ​គ្រប់​ពេល
  • អ្នក​ដឹង​ពី​របៀប​តុបតែង​ខ្លួន ដើម្បី​ឲ្យ​ទាក់ទាញ
  • អ្នក​មិនមែន​ជា​មនុស្ស​ឥត​របៀប កង្វក់ និង​មាន​ឥរិយាបថ​ឆ្មើងឆ្មៃ​ឡើយ

មនុស្ស​ដែល​កើត​នៅ​ថ្ងៃ​ទី ៩, ១៤, ២០, ២៤ និង ២៨
  • អ្នក​ជា​មនុស្ស​ដែល​មាន​ឧត្ដមគតិ​ខ្ពង់ខ្ពស់ មាន​គំនិត​ច្នៃប្រឌិត មាន​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ ឆ្លាត និង​ចេះ​បារម្ភ​ពី​អ្នក​ដទៃ
  • អ្នក​ជា​មនុស្ស​ដែល​ស្មោះត្រង់ ហើយ​ចាត់​ទុក​មិត្តភាព​សំខាន់​បំផុត
  • អ្នក​ចង់​ឃើញ​នរណា​ម្នាក់​សប្បាយចិត្ត និង​អាច​សម្រេច​បាន​នូវ​អ្វី​មួយ

Comments