ចង់មានទ្រព្យ និងមិនចង់អោយ​ទេវត្តាទ្រព្យស្អប់អ្នក សូមកុំធ្វើនូវរឿង​ទាំង៥យ៉ាងនេះដាច់ខាត!

នៅពេល​ដែល​អ្នក​មាន​ទម្លាប់​ដែល​ទេវតា​ទ្រព្យ​ស្អប់ នោះ​អ្នក​នឹងមិន​ងាយ​ក្លាយជា​អ្នក​មាន​ឡើយ​។ ដូចនេះ​តើ​ទេវតា​ទ្រព្យ​ស្អប់​ទម្លាប់​អ្វី​ខ្លះ​ទៅ​?
១. នៅពេល​ដែល​អ្នក​តែងតែ​អង្គុយ​ញ័រ​ជើង នោះ​យូរ​ទៅ​អ្នកនឹង​ឃើញ​ថា​ទ្រព្យ​អ្នក​នឹង​ចាប់ផ្តើម​បាត់​បន្តិច​ម្តងៗ​ដោយ​មិន​ដឹង​ខ្លួន​។​
​២. នៅពេល​ដែល​អ្នក​អង្គុយ​សុខៗ ដកដង្ហើម​ធំ ឬ​ស្តោះ​ទឹ​កមាត់ វា​នឹង​ធ្វើ​ឲ្យ​ទេវតា​ទ្រព្យ​ឃ្លាត​ពី​អ្នក​។ ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​មិន​ងាយ​មាន​លាភ​ចូល​ឡើយ​។​
៣. នៅពេល​ដែល​អ្នក​តែងតែ​ជ្រួញ​ចិញ្ចើម នោះ​នឹង​គ្មាន​នរណា​ចង់​រកស៊ី​ជាមួយ​អ្នក​ឡើយ​។ ដូចនេះ​នឹង​គ្មាន​ទ្រព្យ​ហូរ​ចូល​មក​ទេ​។​
៤. នៅពេល​ដែល​អ្នក​ដើរ​ដោយ​ក្បាល​ទៅ​មុន​ជើង នោះ​បញ្ជាក់ថា​អ្នក​ជា​មនុស្ស​ដែល​ធ្វើ​រឿង​អ្វីមួយ​តែងតែ​ប្រញាប់​។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេល​ដែល​អ្នក
៥. ធ្វើ​រឿង​អ្វីមួយ​ប្រញាប់​បែបនេះ វា​នឹង​ធ្វើឲ្យ​អ្នកខាតច្រើន​ជាង​ចំណេ​ញ ព្រោះ​អ្នក​មិន​បាន​គិត​ល្អិន​ល្អ​ន់​។​
៦. នៅពេល​ដែល​អ្នក​អង្គុយ​ចោងហោង​ដើម្បី​ញ៉ាំ​បាយ វា​ក៏​អាច​ធ្វើ​ឲ្យ​ទេវតា​ទ្រព្យ​មិន​ពេញចិត្ត ហើយ​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​អ្នក​ដូចគ្នា​៕

Comments